ថៃ៖ ស្ត្រីម្នាក់មានឈ្មោះថា Nawarat Chanphon ឬហៅក្រៅថា Bee វ័យ៣០ឆ្នាំ មានទម្ងន់រហូតដល់ទៅ២០០គីឡូក្រាម រស់នៅក្នុងខេត្ត Kamphaeng Phet ប្រទេសថៃ។អ្នកនាង Nawarat សព្វថ្ងៃមានជំងឺលើសទម្ងន់ និងដុះសាច់បំពង់.ក បានស្នើសុំជំនួយពីខាងមូលនិធិមួយ ដើម្បីជួយធ្វើមឈូសដ៏ធំសម្រាប់គាត់ មុនពេលទទួលមរណភាពទៅ។
មឈូសនោះ ត្រូវបានធ្វើឡើង ដោយមានប្រវែង១.៨០ម៉ែត្រ និងទំហំ៩០សង់ទីម៉ែត្រ ហើយរក្សាទុកនៅវត្តមួយ ដែលមានចម្ងាយ១គីឡូម៉ែត្រពីផ្ទះរបស់គាត់។អ្នកនាង Nawarat បានឲ្យដឹងដែរថា រូបគាត់ផ្ទាល់មានអារម្មណ៍សប្បាយរីករាយជាពន់ពេក ដែលមានគេជួយធ្វើមឈូសឲ្យបែបនេះ។ ដូច្នេះ នៅពេលដែលគាត់ទទួលមរណភាពបាត់ទៅ គាត់នឹងមិនចាំបាច់រំខានបងប្អូនឲ្យពិបាកក្នុងការរកមឈូសឡើយ។
យ៉ាងណាមិញ អ្នកនាង Nawarat ក៏ទទួលបានប្រាក់បរិច្ចាគមួយចំនួនផងដែរ ហើយប្រាក់នោះ នឹងត្រៀមសម្រាប់ព្យាបាលជំងឺនៅពេលរើឡើង ឬសម្រាប់ផ្គត់ផ្គង់ពិធីបុណ្យសពនៅថ្ងៃមុខជាដើម៕ ប្រភព៖ khmerload.com