កោតសរសើរណាស់បុរសម្នាក់នេះក្លាហានប្រថុយជីវិតចូលជួយក្មេងស្រីរងគ្រោះដោយភ្លើងឆេះ

658

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០​ មានហេតុការណ៍ដ៏រន្ធត់ ដោយមានអគ្គីភ័យបានឆាបឆេះ ផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ៤ នាក់ និងរងរបួស ៥ នាក់ ។

យ៉ាងណាមិញ ចំពោះហេតុការណ៍មួយនេះ ប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមទាំងក្រុមពន្លត់អគ្គីភ័យ បាននាំគ្នា ខិតខំយ៉ាងស្វិតស្វាញ គាស់ទម្លុះទ្វារក្រោយ អូសធុងហ្គាស​ និងឧស្ម័នធំៗ រាប់សិបបំពង់យកចេញមកក្រៅ ដើម្បីចូលទៅបាញ់ពន្លត់ ព្រមទាំងចូលទៅជួយរុករក ក្មេងដែលបានជាប់នៅក្នុងផ្ទះ ខណៈពេលដែលអគ្គីភ័យកំពុងតែឆាបឆេះ ផងដែរ។

ម៉្យាងវិញទៀត អ្វីដែលបានធ្វើប្រជាពលរដ្ឋបានចូលរួមកោតសរសើរនោះគឺ បុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា Klang KN លោកក៏បានប្រថុយជីវិតចូលទៅជួយរកកូនស្រីម្ចាស់ផ្ទះ ដែលកំពុងតែជាប់នៅក្នុងផ្ទះដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង ទំរាំតែរកឃើញនៅលើជាន់ឡៅតឿ រួចបានបីចេញមកខាងក្រៅ រត់ទៅរកឡានពេទ្យដើម្បីជួយសង្រ្គោះ តែជាអកុសល ក្មេងស្រីដែលជាកូនម្ចាស់ផ្ទះបានបាត់បង់ជីវិតទៅហើយ ។

តែយ៉ាងណាក្ដី មហាជនជាច្រើន នៅតែការកោតសរសើរចំពោះរូបលោក ក៏ដូចជាកងកម្លាំងក្រុមពន្លត់អគ្គីភ័យជាច្រើននាក់ទៀត ដែលបានពលី មិនគិតពីគ្រោះថ្នាក់ចំពោះខ្លួនឯង ផងដែរ៕ ប្រភព៖ សារព័ត៌មាន ហង្សតូច

Facebook Comments