លោក ព្រីង ច័ន្ទបុត្រ អាយុជិត៤០ឆ្នាំស្អែកខានស្អែកទៅហើយតែនៅតែសង្ហា

244

ភ្នំពេញ៖ កាលជំនាន់មុនអ្នកណាមិនស្គាល់ប្រុសសស្អាតដូចជាលោក ព្រីង ច័ន្ទបុត្រ ដែលមិនថាការតែងខ្លួនការលេងស្ទីលម៉ូតសក់ម៉ូតសម្លៀកបំពាក់តែងតែមានមនុស្សជាច្រើននាក់ធ្វើតាមហើយលោករូបលោកជាតារាគំរូទៀតផងុះ។

កន្លងមកជាច្រើនឆ្នាំ តារាប្រុសរូបនេះ​ក៏បានដកខ្លួន ចេញពី វិស័យសិល្បៈ ដោយបានទៅរួមរស់ នៅប្រទេសក្រៅ ដោយចោលការងារពីមុនទាំងស្រុង មិនខ្វល់ថាតើ នៅមានប្រជាប្រិយភាពប៉ុណ្ណានោះទេ ខណៈហ្វេនៗ នឹករំលឹក លោកជាពន់ពេក។អ្វីដែលសំខាន់ ស្ថានភាពរស់នៅរបស់ លោក ព្រីង ច័ន្ទបុត្រ កំពុងតែរស់នៅជាមួយនឹង ភាពទាន់សម័យ ហាយសូរ ជាមួយនឹងការជិះរថយន្តទំនើបៗ

ប្រើរបស់ប្រ៊េនៗ ហើយអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត គឺសម្រស់របស់លោក នៅតែដដែល គ្មានការប្រែប្រួលទៅណា បើទោះបីជា អាយុកាន់តែទៅមុខបន្តិចៗម្តងក៏ដោយ ហើយបើអ្នកបានដឹង អាយុប្រាកដជាមិនជឿនោះទេ ថាឆ្នាំនេះ រូបលោក មានអាយុ ៣៨ឆ្នាំទៅហើយ តែលោក នៅតែសង្ហាដដែលៗ ដែលធ្វើឲ្យស្រីៗជាច្រើន បាក់ចិត្តស្រលាញ់លោក៕ ប្រភព៖ khmerload

Facebook Comments