ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានជ្រាបស្កាល់ច្បាស់ហើយអ្នកស្រី ទ្រី ដាណា ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។
ជាក់ស្តែងថ្ងៃនេះដែរអ្នកស្រី ទ្រី ដាណា បានធ្វើដំណើរតាមផ្លូវស្រាប់តែឃើញអ្នកលក់ខោអាវតាមរម៉ឺកម៉ូតូក៏ចុះសួរនាំ ធ្វើអោយពួកគាត់រំភើបខ្លាំង ធ្លាប់តែឃើញតាមបណ្តាញសង្គម ពេលនេះបានជួបខ្លួនឯងផ្ទាល់ពិតជារំភើបរកអ្វីមកផ្ទឹមមិនបាន ក្រោយពីសួរនាំរួចអ្នកស្រី ទ្រីដាណា ក៏បានជូនថវិកាចំនួន២០០ដុល្លារដល់ពួកគាត់ ដែលចេះតស៊ូដើម្បីជីវភាពប្រចាំថ្ងៃ ។ក្នុងនោះដែរ អ្នកស្រីក៏បានរំលឹករឿងរ៉ាវកាលពីប្រមាណ១០ឆ្នាំមុន អ្នកស្រីធ្លាប់ឆ្លងកាត់ជីវិតបែបនេះរួច ហើយអ្នកស្រីបានបង្ហាញដល់បងប្រុសនេះរបៀបទាក់ទាញភ្ញៀវចូលទិញទៀតផង ។ ប្រភព៖ ហ្វេសបុក