ស្អាតមិនធម្មតាមែន ឯកឧត្ដម អ៊ាង សុផល្លែត បង្ហាញមុខឧត្ដមភរិយាស្រស់ស្អាតខ្លាំង

385

ប្រិយមិត្តមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ហើយ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថានដ៏មានប្រជាប្រិយភាពមួយរូប ។ ឯកឧត្ដមមានទំព័រហ្វេសប៊ុកផេកដែលមានចំនួនអ្នក Like រហូតដល់ជាង ៥ លាននាក់ឯណោះ ហើយជាទូទៅឯកឧត្ដមតែងតែបង្ហោះនូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងវិស័យកសិកម្ម ចំណេះដឹងអំពីឱសថបុរាណ ហើយក្នុងនោះគេតែងឃើញលោកយកភាពយន្តចាស់ៗមកចាក់បញ្ចាំងឡើងវិញផងដែរ ។

យ៉ាងណាមិញរដ្ឋលេខាធិការនៃក្រសួងបរិស្ថានមានឈ្មោះល្បីល្បាញរូបនេះកម្រនឹងបង្ហោះរូបផ្ទាល់ខ្លួនណាស់ ពិសេសរូបភាពទាក់ទងនឹងជីវិតគ្រួសាររបស់លោក ។ ទើបតែថ្មីៗនេះឯកឧត្ដម អ៊ាង សុផល្លែត បានបង្ហោះរូបថតមួយសន្លឹកជាមួយឧត្ដមភរិយាវ័យក្មេង និងស្រស់ស្អាតខ្លាំង ។ ក្នុងនោះមានមហាជន និងអ្នកគាំទ្ររបស់ឯកឧត្ដម បានលាន់មាត់សរសើរគ្រប់គ្នាថាពិតជាស័ក្ដិសមនឹងគ្នាណាស់ ពិសេសនោះលោកជំទាវមានសម្រស់ស្រស់ស្អាត និងថែមទាំងនៅវ័យក្មេងទៀតផង ៕

 

Facebook Comments